គុយទាវគោក ខែ ធ្នូ 12, 2008
Posted by STARFiSH in My Kitchen.15 comments

គ្រឿងផ្សំ (សំរាប់មនុស្ស២នាក់)៖
១. គុយទាវ ២០០ក្រាម
២. សាច់ជ្រូកចិញ្រ្ចាំ ១០០ក្រាម
៣. សាច់គោ ៥០ក្រាម
៤. បង្គា ៦
៥. ខ្ទឹម ជីវ៉ាន់ស៊ុយ ជីរណា និង សណ្តែកបណ្តុស
៦. ទឹកស៊ីអ៊ីវខាប់ ស្ករ ប៊ីចេង
របៀបធ្វើ៖
ហាន់ខ្តឹមជាបំណែកតូចៗ ដាក់បំពងឲ្យឡើងពណ៌ពងអង្ក្រង រួចស្រង់ទុកមួយឡែក។ ដាក់ទឹកដាំឲ្យពុះ បន្ទាប់មកស្រុះសណ្តែកបណ្តុស ប្រហែល ១នាទី ហើយស្រង់វាដាក់ក្នុងចានគោម បន្ទាប់មក ស្រុះគុយទាវពី ៥ ទៅ ៧នាទី រួចស្រង់វាដាក់ចាន ពីលើសណ្តែក។ ស្រុះសាច់ជ្រូកចិញ្រ្ចាំ និង បង្គា ប្រមាណ ៥នាទី រួចស្រង់វាដាក់ពីលើគុយទាវ។ សាច់គោស្រុះកុំឲ្យឆ្អិនពេក ដាក់វាពីលើគុយទាវ បន្ទាប់មកដាក់ស្ករមួយស្លាបព្រាកាហ្វេ ដាក់ប៊ីចេងបន្តិច រួចហើយចាក់ទឹកស៊ីអ៊ីវខាប់ ២ស្លាបព្រាបាយ (ដាក់គ្រឿងតិចឬច្រើនជាងនេះ ទៅតាមចំណូល), បន្ទាប់មកដាក់ខ្ទឹមបំពង និង ហាន់ជីវ៉ាន់ស៊ុយ និង ជីរណាដាក់ពីលើ ជាការស្រាច់។
Paris ខែ ធ្នូ 4, 2008
Posted by STARFiSH in Travels.11 comments

La Tour Eiffel
It has been such a wonderful holiday in Paris, there are lots to like about this old city, the architecture is just marvellous, great proportion, great workmanship in details, it is a great piece of art as a whole, a huge one. There’s so much I have to say, I was astonished as I got out of the metro, I looked around and walked the neighbourhood, I was feeling awsomes, it was Quartier 13, a residential precint, mostly small business at ground floor, it’s where I had lunch. My friend told me to hold my jaw, since it’s not the best of Paris, there are so much I yet to explore.

An intersection in Quartier 13
